ការចាក់វ៉ាក់សាំងជំងឺ COVID-19 ត្រូវបានតម្រូវដោយអាជីវកម្ម ព្រឹត្តិការណ៍ និងនិយោជកជាច្រើន។ ប្រភេទនៃភស្តុតាងខាងក្រោមនេះត្រូវបានទទួលយកនៅរដ្ឋវ៉ាស៊ីនតោន។ ទីតាំងខ្លះអាចទទួលយកតែប្រភេទជាក់លាក់មួយប៉ុណ្ណោះពីបញ្ជីខាងក្រោមនេះ។
ប័ណ្ណកំណត់ត្រាការចាក់វ៉ាក់សាំងជំងឺ COVID-19 របស់ Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ)
ច្បាប់ដើម សំណៅចម្លង ឬរូបថតនៅក្នុងឧបករណ៍ចល័តសុទ្ធតែអាចទទួលយកបាន។
លិខិតបញ្ជាក់អំពីការចាក់វ៉ាក់សាំងជំងឺ COVID-19 ឬកូដ QR
គំរូ C៖
កូដ QR ត្រូវបានបង្ហាញនៅលើកម្មវិធីទូរសព្ទជាដៃគូដែលមានការគាំទ្រ។ (កម្មវិធីអាចខុសគ្នា)
ឯកសារបោះពុម្ពប្រព័ន្ធព័ត៌មានអំពីការចាក់វ៉ាក់សាំងនៃរដ្ឋវ៉ាស៊ីនតោន
- ទម្រង់បែបបទ Certificate of Immunization Status (CIS, លិខិតបញ្ជាក់ស្ថានភាពការចាក់វ៉ាក់សាំង) ដែលបោះពុម្ពពី Washington State Immunization Information System។
- ព័ត៌មានដែលសរសេរបញ្ចូលដោយដៃមិនត្រូវបានចាត់ទុកថាមានសុពលភាពនោះទេ លុះត្រាតែមានចុះហត្ថលេខាដោយអ្នកផ្ដល់សេវាវេជ្ជសាស្ត្រ។
តើមានអ្វីខ្លះទៀតដែលចាត់ទុកថាជាកំណត់ត្រាផ្លូវការអំពីការចាក់វ៉ាក់សាំងជំងឺ COVID-19?
- ឯកសារបោះពុម្ពកំណត់ត្រាវេជ្ជសាស្ត្រតាមប្រព័ន្ធអេឡិចត្រូនិកដែលបានផ្ទៀងផ្ទាត់ពីអ្នកផ្តល់សេវាវេជ្ជសាស្ត្រ